Wednesday, June 23, 2010

កំហុស

 រៀនគិតរៀនមើលកំហុស
ចំនុចចន្លោះត្រូវបំពេញ
កុំមើលរំលងដើរគេចចេញ
កិច្ចត្រូវបំពេញគឺកំហុស ។

 ថារឿនអ្នកត្រូវចងចាំថា
មាំមួនហានក្លាខ្លួនជាប្រុស
រឹងពឹងរឹងមាំគ្រប់ការទាំងអស់
ខ្លួនអ្នកនឹងឆ្ពោះជាបណ្ឌិត ។

 កំហុសតូចតាចកុំខ្លាចអោយសោះ
ហ៊ានស្រាយហ៊ានដោះតាមភាពពិត
កំហុសកន្លងតោងឈប់គិត
នាំស្មុគស្មាញចិត្តគ្មានប្រយោជន៍ ។

 ប្រយោជន៍ត្រូវគិតគឺរកវិជ្ជា
ស្វះសែ្វងពុះពារដូចស្រមោច
ជំនះឧបសគ្គព្រោះប្រយោជន៍
ផុតចាកទុក្ខសាកផងទាំងពួង ។


ដោយ សួន ថារឿន
20/08/2010