I Should not Be At All
មានស្នេហ៍ក្នុងចិត្ត បើខ្ញុំផ្ចង់គិត គឺពិតជាខុស
នាំខូចអារម្មណ៍ បែកខ្ញែកគ្នាអស់ បានត្រឹមស្រណោះ
រឿងនៅក្នុងចិត្ត ។
ស្មេហ៍គេម្នាក់ឯង ក្នុងចិត្តចំបែង រេរាគំនិត
មិនហ៊ានហាស្ដី ខ្លាចដឹងរឿងពិត អោបទុកក្នុងចិត្ត
គិតតែម្នាក់ឯង ។
តែបើហាស្តី សារភាពអស់ន័យ ចិត្តអស់ចំបែង
អោយធូរស្បើយទ្រូង ក្ដុកក្ដុលអួនណែន លែងគិតខ្វាត់ខ្វែង
ចម្លើយយ៉ាងណា ។
ខ្ញុំត្រូវតាំងចិត្ត អោយមាំហើយគិត ចម្លើយគេថា
រើសអើងត្រង់វ័យ ក្មេងមិនត្រូវការ ស្នេហ៍តែអ្នកណា
វ័យខ្ពស់ជាងខ្លួន ។
នេះហើយទង្វើ គំនិតភ្លីភ្លើ បីរាប់ជាបួន
ឡីឡឺអស់ហើយ រៀងច្បាប់ខុសក្បួន នេះរឺមាំមួន
ក្បួនល្ងឺឡប់ឡប់ ។
ថារឿងប្រឹងឡើង ខ្លួនអ្នកនឹងថ្កើន បើស្នេហ៍បញ្ចប់
ឈប់គិតទៀតទៅ តម្រូវអោយចប់ កុំអោយត្រលប់
ក្នុងវ័យសិក្សា ។
ស្នេហាកុំលេង មិនដូចជាហ្គេម ឈប់បានឯណា
តែស្នេហ៍ពិបាក បង្កភាពប្រេះឆា នាំទុកខ្លោចផ្សា
អំពល់ដល់ខ្លួន ។
សារឿនឈប់ទៅ កុំទុកវានៅ នាំទុកដល់ខ្លួន
គឺទុកតែមួយ សិក្សាអោយមួន ជាស្ពាននាំខ្លួន
ទៅរកគោលដៅ ។
ដោយ សួន ថារឿន
18/07/2010
1:30AM
Friend's birthday at IBE
My Romantic Song





